|
|
|
ក្លឹប Atletico Madrid បានធ្វើការប្រកាសជាផ្លូវការនាំយកបាន ខ្សែការពារវ័យ២៤ឆ្នាំ Nahuel Molina ពីក្លឹបអ៊ីតាលី Udinese កាលពីម្សិលមិញ។ គួរបញ្ជាក់ថាខ្សែការពារវ័យ២៤ឆ្នាំរូបនេះ បានចុះកុងត្រាយៈពេល៥ឆ្នាំ ជាមួយ Atletico Madrid ដោយនឹងចប់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ។

Molina បានចាប់អាជីពជាកីឡាករក្រុមឈុតធំអស់រយៈពេល៦ឆ្នាំហើយ ចាប់ពីឆ្នាំ២០១៦មក ដោយចាប់ផ្ដើមនៅក្លឹប Boca Juniors លីគអាហ្សង់ទីន រួចក៏ផ្លាស់ទៅលេងនៅក្លឹប Defensa y Justicia បន្ទាប់មកក៏ទៅលេងនៅក្លឹប Rosario Central លុះនៅឆ្នាំ២០២០ គេផ្លាស់មក Serie A ដោយលេងឲ្យ Udinese ដោយចូលរួមលេងបាន ៦៨ប្រកួត និងស៊ុតចូល១០គ្រាប់៕
ប្រភព ៖ BBC Sport
កីឡាករ Patrick Dorgu ដែលជាអ្នករកគ្រាប់បាល់ឲ្យក្រុម Manchester United បានអបអរព្រឹត្តិការណ៍ដ៏សំខាន់មួយ បន្ទាប់ពីស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់ឲ្យក្រុម Red Devils ក្នុងជ័យជម្នះ 1-0 លើក្រុម Newcastle United ក្នុងក្របខ័ណ្ឌ Premier League។...
ក្លឹប Real Oviedo បានបញ្ជាក់ពីការចុះហត្ថលេខាខ្ចីជើងខ្សែបម្រើ Nicolas Fonseca រហូតដល់ចុងបញ្ចប់នៃរដូវកាល 2025/26។...
Ousmane Dembélé ត្រៀមខ្លួនរួចជាស្រេចដើម្បីឈ្នះពានរង្វាន់បុគ្គលទីប្រាំពីររបស់គាត់នៅឆ្នាំ 2025 ដោយតារាឆ្នើម PSG រូបនេះត្រូវបានគេរំពឹងថានឹងត្រូវបានដាក់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ IFFHS។...
Premier League Man United VS Newcastle Result ...
Premier League Man United VS Newcastle Match ...